នាព្រឹកថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញពិសារអាហារសាមគ្គី និង សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ សង្កាត់ឪឡោក និងគណៈគ្រប់គ្រងសាលា ស្ថិតនៅអាហារដ្ឋានមួយកន្លែងក្នុងសង្កាត់ស្នោរ រាជធានីភ្នំពេញ។ ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ហើយបានជម្រាបជូនអំពីសភាពការណ៍លេចធ្លោរធំៗរបស់ជាតិ អន្តរជាតិ និងបញ្ហាប្រឈមនានា។ សំណូមពរបន្តរួបរួមគ្នាកសាង អភិវឌ្ឍន៍ និងរក្សាការពារសមិទ្ធផលជាតិឱ្យស្ថិតស្ថេរគង់វង្ស ដើម្បីផលប្រយោជន៍ប្រទេសជាធំ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។