នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីអបអរសាទរមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ ) ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងក្រុមហ៊ុនវិស័យឯកជនផ្សេងៗជាច្រើន។