ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំការងារប្រចាំតុលា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម
ថ្ងៃទី 9 ខែវិច្ឆិការ ឆ្នាំ2024
នាថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆកា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំការងារប្រចាំតុលា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីស្តាប់លទ្ធផលការងារដែលខេត្ត ស្រុក ឃុំ បានអនុវត្កកន្លងមក។ ក្រោយពីបានស្តាប់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានរាយការណ៍រួចមក ឯកឧត្តមប្រធានអង្គប្រជុំបានឯកភាព និងបានថ្លែងអំណរគុណ ចំពោះគ្រប់សមាសភាព ដែលបានខិតខំអនុវត្តបានល្អ ដូចជាការចុះបំផុសណែនាំឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះក្នុងបញ្ជីរបោះឆ្នោត និងអ្នកដែលគ្រប់អាយុបោះឆ្នោតឱ្យបានទៅចុះឈ្មោះគ្រប់ៗគ្នា និងទាន់ពេលវេលា ការចុះជួយប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋជួបបញ្ហលំបាកក្នុងពេលមានគ្រោះទឹកជំនន់កន្លងមក ការបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ទាន់ពេលវេលា ការទប់ស្កាត់ល្បែងសុីសង សេព និងជួញដូរគ្រឿងញៀន ការផ្សព្វផ្សាយការការពារ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បន្តសកម្មភាពឱ្យបានកាន់តែប្រសើរ និងខិតខំសាមគ្គីសហការគ្នា ចុះជួបប្រជាពលរដ្ឋ និងខិតខំជួយដោះស្រាយនូវបញ្ហា និងទុក្ខកង្វល់របស់ពួកគាត់ឱ្យបានទាន់ពេលវេលា។