Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌ ស្ថិតនៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

   ថ្ងៃទី 7 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌ ស្ថិតនៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ជាពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ សភាពការណ៍ជាតិក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាមានភារកិច្ចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ….។ល។ វិបត្តិសកលលោកមានភាពស្មុគស្មាញ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ និងសំណូមពរអាជ្ញាធរបន្តរួបរួមគ្នា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ដោយតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល។ នាឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថមថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី