នាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ វេលា ម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ និងមេភូមិទាំង១៣ សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បី ពិនិត្យ វាយតម្លៃលទ្ធផលការងារខិតខំសម្រេចបានក្នុងខែតុលា និង ពិភាក្សាឯកភាពកំណត់ទិសដៅជាចំណុចខ្ពស់របស់គណបញ្ជាការឯកភាពសង្កាត់សម្រាប់ខែវិច្ឆិកាឆ្នាំ២០២២ រួមមាន ១-បែងចែកកម្លាំងប្រចាំការ ការពារសន្តិសុខ សុវត្ថិភាព បម្រើឲ្យគោលដៅសំខាន់ៗ ៣ គឹ សម័យប្រជុំកំពូលASEAN ប្រជុំ AIPA និង ប្រជុំ ASEAN Game ក្នុងថានៈដែលព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ២-បន្តបង្កលក្ខណៈសម្បត្តិងាយស្រួលគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋដែលដល់អាយុត្រូវចុះឈ្មោះបោះឆ្នោតស្របតាមការកំណត់របស់ គជប ៣-បន្តផ្សព្វផ្សាយលើកទឹកចិត្ត គោរពអនុវត្ត វិធានសុខាភិបាល រួមគ្នារៀនរស់ ឲ្យបានស្រប ប្រក្រតីភាព👏👏👏❤️🙏🙏🙏ថមី នៃបរិបទ កូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ។