Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវវិជ័យ ព្រៃដង្ហើម ហៅវត្តព្រៃដង្ហើម តាមពុទ្ធានុញ្ញាត្ត

   ថ្ងៃទី 1 ខែវិច្ឆិការ ឆ្នាំ2024

នាសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវវិជ័យ ព្រៃដង្ហើម ហៅវត្តព្រៃដង្ហើម តាមពុទ្ធានុញ្ញាត្ត និងដើម្បីប្រមូលបច្ច័យប្រគេនព្រះសង្ឃទុកសម្រាប់កសាងសមិទ្ធផលក្នុងវត្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យរីកចម្រើនរុងរឿងតរៀងទៅ។ ម្យ៉ាងទៀត ដើម្បីប្រមូលកុសល ផលបុណ្យអានិស្សង្គ ដែលបានពីបុណ្យនេះ ឧទ្ទិសជូនដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំងអស់ ព្រមទាំងអស់លោកវិរជន វិរនារី អ្នកស្នេហាជាតិ ដែលបានពលីដើម្បីបុព្វហេតុការពារមាតុភូមិ សូមលោកបានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី