នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែតុលាឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាក្ខន្ធ លោក សុង សារឿន នាយសង្កាត់រដ្ឋបាលជលផលជលគិរី ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៩:១០នាទីយប់ នាថ្ងៃអង្គារ៍ ទី២៥ ខៃតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៨ឆ្នាំដោយរោគាពាធ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ពិធីបុណ្យសព ប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់ ក្រុង ខេត្ត កំពង់ឆ្នាំង។