ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លា និងបន្ទាន់ចំពោះមុខរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន
ថ្ងៃទី 31 ខែតុសា ឆ្នាំ2024
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញជាកិត្តិយសក្នុងពិធីចែកស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លា និងបន្ទាន់ចំពោះមុខរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះខូចខាតដោយសារទឹកជំនន់កន្លងមក ដើម្បីបានបន្តសាបព្រួសឱ្យទាន់រដូវ និងកន្លែងដែលមានទឹកអាចធ្វើបានទាន់ពេលដល់គ្រួសារ ចំនួន៧០គ្រួសារ ស្ថិតនៅសាលាស្រុកត្រំពាំងប្រសាទខេត្តឧត្តរមានជ័យ។