នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ វេលា ម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅមហោស្រពចេនឡា ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ ក្រុមប្រឹក្សាសង្កាត់ទាំង១០ អង្គការ សង្គមស៊ីវិល វិស័យឯកជន សាសនិក និងបងប្អូនប្រជាពលរដ្ឋសរុប៥១៨នាក់ ។ក្រោយពីបានស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារវិនិយោគ៣ឆ្នាំរំកិលរាជធានីនិងសកម្មភាពជាអាទិភាពរបស់ក្រុមមប្រឹក្សារាជធានីភ្នំពេញ និងទទួលបានសំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធ សេវាតម្រូវការ និងសេវាសំណូមពរ រួចមក ឯឧ មានចាន់យ៉ាដា អភិបាលរង នៃគណអភិបាលរាជធានីបានសម្តែងការកោតសរសើរ ពេញចិត្តលើការខិតខំសហការបំពេញភារកិច្ចរបស់មន្រ្តីជំនាញគ្រប់ថានានុក្រមនិងបានលើកឡើងនូវទិសដៅការងារក្នុងលំដាប់អាទិភាពចំពោះមុខរបស់គណបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺ ១-ការពារសន្តិសុខសុវត្ថិភាពសាធារណៈបម្រើឲ្យកិច្ចប្រជុំកំពូលASEANលើកទី២ និងប្រជុំAIPA ដែលកម្ពុជា ជាម្ចាស់ផ្ទះ ២-បន្តបង្ក្រាបទីតាំងល្បែងស៊ីសង និងកុងស៊ីបញ្ជាំខុសច្បាប់ គឺមិនត្រូវបន្ធូរដៃឡើយ ៣-បន្តណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈគ្រប់យ៉ាង ជូនអ្នកដែលដល់អាយុត្រូវចុះឈ្មោះបោះឆ្នោតឲ្យបានស្របតាមការណែនាំរបស់ គ.ជ.ប ។