នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីតាំងសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី ក្រោមការផ្ដួចផ្ដើមរបស់ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងពិធីមានការអញ្ជើញចូលរួម ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដមឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក ឃុំ ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ អង្គកឋិននេះត្រូវដង្ហែរឆ្ពោះទៅកាន់វត្ត ឧត្ដមារាម ( ថ្មី ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។