នាថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាជួសជុលអ៊ុតកៅស៊ូអាស់ស្វាល់ ផ្លូវលេខ១៥០ ប្រវែង៣៧៨ម៉ែត្រទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌទួលគោកដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរង លោកនាយក លោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ ក្នុងបរិយាកាសសុទិដ្ឋិនិយមស្និទ្តស្នាលសប្បាយរីករាយក្រៃលែង។