នាល្ងាចថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ បានសហការជាមួយលោកប្រធានសមាគមថែទាំការពារសុខភាព មនុស្សចាស់ ដើម្បីបន្តរួមគ្នារៀនរស់ឲ្យស្របតាមប្រក្រតីភាពថ្មី នៃជម្ងឺកូវីដ-១៩ ដោយផ្តល់អាទិភាពជូនអ្នកងាយរងគ្រោះចាស់ជរា និងអ្នកមានពិការភាព ជាក់ស្តែងបានចុះជួបផ្ទាល់ដល់ផ្ទះលោកយាយដែលមានព្រះជន្ម៩៤ឆ្នាំ និង៨១ឆ្នាំ និងប្អូនប្រុសពិការជើងទាំងពីររស់នៅភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឧបត្ថម្ភអង្ករចំនួន៥០គីឡូ និងថវិកាមួយចំនួន ដោយសេចក្តីគោរព និងអាណិតស្រឡាញ់បំផុត។