Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា


   ថ្ងៃទី 21 ខែតុសា ឆ្នាំ2024

នាថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ បានដង្ហែរអង្គកឋិនទានសាមគ្គី ទៅវត្តខ្នាចត្រាច ហៅវត្តសណ្តាន់ ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេលមួយត្រីមាស តាមពុទ្ធានុញ្ញាត្ត ព្រមទាំងបច្ច័យ និងទេយ្យវត្ថុមួយចំនួន ដើម្បីរក្សាទុក និងសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវិស័យពុទ្ធសាសនាក្នុងទីវត្តអារាម នេះឱ្យមានការរីកចម្រើនក្នុងគោលបំណងថែរក្សា ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរយូរអង្វែងរហូតតរៀងទៅ។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពីបុណ្យនេះជូនដល់បុព្វការីជន មានមាតាបិតា និងសាច់សារលោហិត ព្រមទាំង អស់លោកវិរជន វិរនារី អ្នកស្នេហាជាតិការពារទឹកដីមាតុភូមិ សូមបានរួចទុក្ខទោសនិងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី