Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សា និងគណបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 18 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សា និងគណបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបែងចែកភារកិច្ចការងារឲ្យតាមគោលដៅសំខាន់ៗ រួមមាន-
១-បន្តតាមដានវាយតម្លៃការងារបង្ក្រាបល្បែងស៊ីសងនិងទីតាំងបញ្ចាំខុសច្បាប់នៅមូលដ្ឋាន
២-បន្តរៀបចំសណ្តាប់ធ្នាប់ការលក់ដូរតាមដងផ្លូវ
៣-បន្តធ្វើបញ្ជីស្ថិតិអ្នកគ្រប់អាយុ១៨ឆ្នាំត្រៀមសម្រាប់ចុះឈ្មោះបោះឆ្នោត
៤-បន្តចុះស្រង់តាមខ្នងផ្ទះការធ្វើបញ្ជី
បច្ចុប្ប្នភាព អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៥-បន្តខិតខំបង្កើនប្រសិទ្ធភាពនៃដំណើរការច្រកចេញចូលតែមួយរបស់សង្កាត់ជូនបងប្អូនប្រជាពលរដ្ឋ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី