នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយចេក ដើម្បីពិនិត្យ ពន្យល់ ណែនាំការងារធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះប្រជាពលរដ្ឋក្នុងភូមិ ឃុំ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ នាឱកាសនោះ ឯកឧត្តម បានថ្លែងឱ្យអាជ្ញាធរខិតខំយកចិត្តទុកដាក់ការងារចំពោះមុខ ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជួបការលំបាក និងការជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការណែនាំរបស់ក្រសួងសុខាភិបាល។