នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយស ជាមួយគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបុណ្យអុំទូក ប្រចាំខេត្តឧត្តរមានជ័យ ដែលធ្វើនៅបឹងស្នោរ ខាងមុខសាលាខេត្ត ចំនួនពីរថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានបង្កើតកម្មវិធីនេះឡើង។ ក្នុងឱកាសនោះឯកឧត្តម ក៏បានឧបត្តម្ភថវិកាមួយចំនួនជួយក្នុងកម្មវិធី និងដល់ទូកខ្លះផងដែរ។