នាថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំង បងប្អូនកូនចៅ បានកាន់វេនបិណ្ឌទី១៣ នៅវត្តឥន្ទ្រាសុខារាម ហៅវត្តគោកប៉ាទ្រី ស្តិតនៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដោយបានរៀបចំជាចង្ហាន់ និងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃ ដែលគង់នៅ ចាំវស្សាសមាទានសិល អស់រយៈមួយត្រីមាស តាមពុទ្ធានុញ្ញាត្ត។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលបានមកពីពិធីបុណ្យកាន់វេននេះ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា អុំ មីងមារ បងប្អូន កូនចៅ ដែលបានចែកឋានទៅលោកខាងមុខហើយនោះ និងជូនដល់វិរជន វីរនារី ស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឺកដី សូមលោកទាំងអស់ទទួលបាននូវកុសលផលបុណ្យនេះ ដើម្បីបានរួចរំដោះពីអកុសលកម្មទាំងពួង ហើយបានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។