Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម ឈើយ ចាន់ណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជួបសំណេះសំណាល នាំយកអំណោយរបស់សមាគមមូលនិធិមនុស្សចាស់ ចែកជូនចាស់ជរាគ្មានទីពឹង៥៦នាក់ ក្នុងសង្កាត់ទាំង៧ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងសាលាក្រុងសិរីសោភ័ណឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អុី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាក្រុមប្រឹក្សាភិបាលសមាគមមូលនិធិមនុស្សចាស់ រួមជាមួយលោក លោកស្រី ក្រុមការងារចុះជូយសង្កាត់ទាំង៧ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង និងសមាជិក លោក ស្រេង សុផល អភិបាលក្រុងនិងអភិបាលរង បានជួបសំណេះសំណាល នាំយកអំណោយរបស់សមាគមមូលនិធិមនុស្សចាស់ ចែកជូនចាស់ជរាគ្មានទីពឹង៥៦នាក់ ក្នុងសង្កាត់ទាំង៧ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សម្ភារៈ និងថវិកាមាន:-ក្រម៉ា១ -កំសៀវដាំទឹកអគ្គីសនី១ -ពិលជួតក្បាល១ -សារុង១ -ទឹកដោះគោ៥កំប៉ុង -តែ១កញ្ចប់ -ស្ករស១គីឡូក្រាម -មីកញ្ចប់ថៃ៥កញ្ចប់ -កៅអៀកខ្លាបិទ៥បន្ទះ -អំបិលអុីយ៉ូត១កញ្ចប់ -ប្រេងខ្យល់១ដប -ទឹកសុីអុីវ១ដប -ទឹកត្រី១ដប -ប្រេងឆា១លីត១ដប -ត្រីខ៥កំប៉ុង -ទឹកសុទ្ធ១យួរ -អង្ករ២០គីឡូក្រាម និងថវិកា ៥មុឺនរៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី