នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខៃកញ្ញា ឆ្នាំ២០២២ ម៉ោង៩:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានបន្តចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តប្រជុំសាគរ ហៅវត្តទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានយកនូវទេយ្យទាន ចតុបច្ច័យប្រគេនព្រះ ដែលគង់ចាំវស្សាអសល់កាលត្រីមាស ហើយក៏បានឧបត្ថម្ភចែកទានជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅពេលនោះ រួមមានថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំអបានបានក្រើនរំលឹក សូមបន្តរួមគ្នាអនុវត្តវិធានការសុខាភិបាល ក្នុងការរស់នៅឲ្យបានស្របតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩ ក្នុងទឹកចិត្តជ្រះថ្លាសប្បាយរីករាយក្រៃលែង ក្រោមពន្លឺនៃសុខសន្តិភាពពេញផ្ទៃប្រទេស។