Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន និងលោកជំទាវ ព្រមទាំងកូន ចៅ បានកាន់បិណ្ឌវេនទី២ នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នាថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន ចៅ បានកាន់បិណ្ឌវេនទី២ នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូន ជីតា ក្រុមគ្រសារទាំងអស់ ដែលបានចែកឋានទៅលោកខាងមុខ និងអស់លោក លោកស្រី ជាវិរជនស្នេហាជាតិដែលបានពលី ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសល ដែលកើតពីការធ្វើបុណ្យកាន់វេននេះ សូមអស់លោកទាំងអស់ បានទៅកើតនៅឋានសុគតីភពកុំបីឃ្លាងឃ្លាតឡើយ។ ម្យ៉ាងទៀត ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃដែលបានគង់សមាទានសីលអស់រយៈមួយត្រីមាស តាមពុទ្ធបញ្ញត្ត នៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ នៃយើង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី