Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាព ប្រធានភូមិទាំង៥ ក្នុងឃុំព្រៃគ្រីសរុបចំនួន១៣នាក់

   ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ អមដំណើរដោយលោកអភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាព ប្រធានភូមិទាំង៥ ក្នុងឃុំព្រៃគ្រីសរុបចំនួន១៣នាក់។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកស្រីមេឃុំពីសភាពការណ៍ទូទៅក្នុងឃុំរួចមក ឯកឧត្តម បានសំដែងនូវការកោតសរសើរដល់រដ្ឋបាលឃុំ និងមន្ត្រីជំនាញក្នុងឃុំដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឲ្យបន្តផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀតពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅទទួលការថាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩ក្នុងសហគមន៍សាជាថ្មី និងសំណូមពរឲ្យរៀបចំជាបណ្ដើរៗបរិស្ថានសាលាឃុំឲ្យបានសមរម្យជាទីតាំងរដ្ឋបាលរបស់រដ្ឋ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកចូលរួម ថវិកាចូលរួមសម្រាប់មូលនិធិសង្គហធម៌ឃុំ និងថវិកាចូលរួមជួយជួសជុលផ្លូវ២ខ្សែដែលរងការខូចខាតផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី