Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2024

នាថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង៩:១៥នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដែលមានអ្នកចូលរួមចំនួន១២នាក់ ដើម្បីឈ្វេងយល់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សំាងការពារជំងឺកូដ-១៩។ ក្រោយពីបានស្តាប់របាយការណ៍របស់មេឃុំរួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ ចំពោះសកម្មភាព និងលទ្ធផល ដែលទទួលយ៉ាងល្អប្រសើរនាពេលនេះ ពិសេសលើការងារភូមិ-ឃុំ មានសុវត្តិភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បន្តខិតខំអនុវត្តនូវតួនាទី ភារកិច្ច ផែនការសកម្មភាព ឱ្យកាន់តែប្រសើរថែមទៀត ហើយសំណូមពរ និងបញ្ហាប្រឈមនានា បន្តរួមគ្នាដោះស្រាយជាជំហានៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការ កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភជូនរបស់កំដរដៃក្នុងម្នាក់ៗសៀវភៅស្តីពី អំពើហឹង្សាក្នុងគ្រួសារចំនួន១ ក្បាល ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី