Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា ចំនួន៤៥នាក់ មកពីឃុំផ្អាវ ឃុំអូរស្វាយ និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2024

នាថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា ចំនួន៤៥នាក់ មកពីឃុំផ្អាវ ឃុំអូរស្វាយ និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន ភូមិ-ឃុំមានសុវត្ថិភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់របាយការណ៍របស់ឃុំទាំង៣រួច ឯកឧត្តម បានសម្តែងការកោតសរសើរ ថ្លែងអំណរគុណ មានសាមគ្គីភាពគ្នាល្អ ដោយក្តីមោទនភាពដល់ប្រឹក្សាឃុំទាំង៣ ដែលអនុវត្តការងារទទួលបានលទ្ធផលល្អ ស្របតាមផែនការ និងតួនាទីភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាក់ស្តែងការងារផ្តល់សេវាសាធារណៈ ការងារភូមិ-ឃុំ មានសុវត្ថិភាព ពិសេសការជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងបន្តការខិតខំអនុវត្តនូវកិច្ចការទាំងនេះ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែក្នុងការលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។
សូមពរអង្គប្រជុំ
១-សូមជួយជម្រុញភូមិឧបសម្ព័ន្ធ ឱ្យបានចេញជាផ្លូវការឆាប់ៗ នាពេលខាងនេះ
២-សូមជួយជួសជុលផ្លូវមួយខ្សែ ដែលភ្ជាប់ទីរួមស្រុកត្រពាំងប្រាសាទ ទៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង
៣-សូមជួយពិនិត្យសិក្សាលទ្ធភាព មណ្ឌល់សុខភាពឃុំត្រពាំងប្រាសាទ ទៅជាមន្ទីរពេទ្យបង្អែកស្រុក។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភជូន មា្នក់ៗទទួលបានថវិកា២០.០០០រៀល ម៉ាស់ ០១ប្រអប់ និងសៀវភៅស្តីពី អំពើហិង្សាក្នុងគ្រួសារ ០១ក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី