Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ផន ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលាប

   ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ផន ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលាប ដែលកំពុងសម្រាកព្យាបាលថែទាំសុខភាព។ ដោយក្តីស្រឡាញ់ពេញចិត្តនិងមនោសញ្ចេតនាធ្លាប់រួមការងារជាមួយគ្នាតាំងពីបានរស់មានជីវិតជាលើកទីពីរក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩រហូតមកដល់បច្ចុប្បន្ន យើងខ្ញុំសូមជូនពរឯកឧត្តម និងលោកប្អូន ឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ សូមឧបត្ថម្ភអង្ករ ថវិកា និងសំភារៈជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ មួយចំនួន គឺផ្តើមចេញពីប្រពៃណី នៃក្តីស្រឡាញ់រាប់អានចែករំលែកជូន ដូចជា បង និងជាប្អូននៅក្រោមពន្លឺ នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី