Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បន្តអនុវត្តប្រតិទិនការងារនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 4 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទី បន្តអនុវត្តប្រតិទិនការងារនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមជាមួយលោកមេភូមិទាំង១៣ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅការងារជាអាទិភាពបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១។ ឯកឧត្តម បានសម្តែងការកោតសរសើរលើការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អទាន់ពេល និងបានសំណូមពរលើកទឹកចិត្តលើការងារជាអាទិភាពចំពោះមុខ រួមមាន៖
-បន្តយកចិត្តទុកដាក់បំផុសបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងបង្កលក្ខណៈឲ្យកូនក្មួយ និងចៅៗ បានទៅចាក់វ៉ាក់សាំងដូសជម្រុញ នៅមណ្ឌលសុខភាពខណ្ឌទួលគោក
-បន្តរៀបចំក្រុមការងារស្រង់ស្ថិតិអ្នកគ្រប់អាយុ១៨ឆ្នាំ សម្រាប់ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខែតុលា ឆ្នាំ២០២២ ព្រមជាមួយនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាទ្រទ្រង់ថែទាំសុខភាពមនុស្សចាស់ និងសម្ភារៈការិយាល័យចាំបាច់មួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី