នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើពិធីចែកចង្ក្រានសន្សំសំចៃថាមពល ចំនួន២០០ចង្ក្រាន ជូនប្រជាពលរដ្ឋភូមិដូនច្រែង ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Guangzhou lceberg Environmental Consulting Services Co., Ltd តាមរយះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមន៍ស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អញ្ជើញចូលរួមជាអធិបតីមាន ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម អ៊ី ឡុង តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម កែវ សេងឡាយ មេបញ្ជាការរងកងរថក្រោះ អគ្គបញ្ជារ និងជាមេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងលោកតំណាងអភិបាលស្រុក លោកមេឃុំ មេភូមិ ផងដែរ។