Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានជួបជាមួយលោក Patrick Canagasinghamនាយកប្រតិបត្តិ និងលោកស្រី Bernadette Bolo-Duthy នាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា

   ថ្ងៃទី 28 ខែសីហា ឆ្នាំ2024

នាថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបជាមួយលោក Patrick Canagasinghamនាយកប្រតិបត្តិ និងលោកស្រី Bernadette Bolo-Duthy នាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដើម្បីស្តាប់របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារក្នុងភាពជាដែគូដែលអង្គការបានអនុវត្តន៍ដោយផ្ទាល់ជាមួយក្រសួងផែនការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ក្រសួងអភិវឌ្ឍន៍ជនបទ និងជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រហូតសម្រេចបានការជួយគាំទ្រជាក់ស្តែងជួយដល់គ្រួសារប្រជាជនដែលជួបប្រឈមការខ្វះខាត នៅរាជធានីភ្នំពេញ ខែត្តបាត់ដំបង ខែត្តសៀមរាប និងខែត្តត្បូងឃ្មុំ រួមមានការសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ មានភាពធន់ ការប្រកបមុខរបរចិញ្ចឹមជីវិតសមស្រប និងការជួយបញ្ជ្រាបលើកកំពស់យល់ដឹងជូនបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ។ អង្គការ Habitat for Humanity បានបង្ហាញនូវសុឆន្ទៈ សូមបន្តរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) នៅកម្ពុជាតាមរយៈការពង្រឹងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី