Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវការ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់សម្ដចវិបុលសេនាភក្ដីប្រធានព្រឹទ្ធ សភា ជាមួយក្រុមប្រឹក្សាឃុំកោះថ្កូវ ស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រធានភូមិទាំង១០ ក្នុងឃុំ

   ថ្ងៃទី 24 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែសីហាឆ្នាំ២០២២ នៅសាលាឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវការ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់សម្ដចវិបុលសេនាភក្ដីប្រធានព្រឹទ្ធ សភា ជាមួយក្រុមប្រឹក្សាឃុំកោះថ្កូវ ស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រធានភូមិទាំង១០ ក្នុងឃុំ សរុបអ្នកចូលរួម១៨នាក់។ បន្ទាប់ពីបានស្ដាប់របាយការណ៍ពីសភាពការណ៍ទូទៅរបស់លោកមេឃុំរួចមក ឯកឧត្តមបានថ្លែងការកោតសរសើរ ចំពោះការខិតខំបំពេញភារកិច្ចចេញជាស្នាដៃរបស់ក្រុមប្រឹក្សាឃុំថ្មី ចាប់ពីបានប្រកាសរួច និងបានសំណូមពរសុំឲ្យបន្តបង្កើតសមិទ្ធផលក្នុងឃុំថ្មីៗថែមទៀត ខិតខំផ្ដល់សេវាជូនប្រជាជនឲ្យបានឆាប់ទាន់ពេល បន្តរក្សាសាមគ្គីភាពឯកភាព អនុវត្តការងារតាមបទបញ្ជាផ្ទៃក្នុង តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ខិតខំដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំឲ្យអស់ពីសមត្ថភាព បន្តខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឲ្យសះជា ជូនប្រជាជនឲ្យលោកស្ងប់ចិត្ត ជម្រុញការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការរស់នៅតាមគន្លងថ្មី ព្រមទាំងរៀបចំបរិស្ថានក្នុងសាលាឃុំ និងទីធ្លាជុំវិញ ឲ្យមានសោភណភាព និងអនាម័យល្អសមជាកន្លែងរដ្ឋបាល។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាកំដរដៃមួយចំនួនដល់អ្នកចូលរួម និងថវិកាសម្រាប់មូលនិធិសង្គហធម៌ឃុំផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី