នាព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោកស្រី Bernadette Bolo-Duthy តំណាងអង្គការលំនៅដ្ឋាន ដើម្បីមនុស្សជាតិ (Habitat For Humanity) អំពីវឌ្ឍនភាព នៃសូចនាករសំខាន់ៗក្នុងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាព(SDG) នៅកម្ពុជា។ ដោយក្តីសុទិដ្ឋិនិយមបំផុតដែលរាជរដ្ឋាភិបាល បានខិតខំពុះពារចាត់ចែងតាមគ្រប់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ការពារអាយុជីវិតប្រជាពលរដ្ឋ និងរក្សាប្រក្រតីភាពសេដ្ឋកិច្ចសង្គមបានល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ហើយអង្គការលំនៅដ្ឋាន ដើម្បីមនុស្សជាតិ សូមបន្តសហការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចូលរួមអនុវត្តគោលដៅភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។