នាព្រឹកថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់សាក់សំពៅ និងមន្រ្តីសង្កាត់ ព្រមទាំងបានឧបត្ថម្ភជូនកន្សែងម្នាក់មួយជាអនុស្សវរីយ៍។ ជាមួយគ្នានោះ ឯកឧត្ដម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្ដាប់ បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខលោកស្រី ទិត្យ សំអុន អតីតចៅសង្កាត់សាក់សំពៅ និងបាននាំយកអំណោយ មួយចំនួនមានដូចជា ៖ -អង្ក ៣០គីឡូក្រាម -ទឹកអាកុល ០៥លីត្រ -ម៉ាស ០២ដុំ -សាប៊ូ០៨ដុំតូច -ត្រីខ ០១យួរ -កន្សែង ០២ និងថវិកាមួយចំនួន។