នាព្រឹកថ្ងៃព្រហស្បត៍ ទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាមភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានយកចង្ហាន់ និងថវិកាមូយចំនួន ទៅប្រគេនព្រះសង្ឃកំពុងគង់ចាំវស្សានៅវត្ត ព្រះព្រហ្មរតន៍ និងវត្តពោធិបន្ទាយជ័យ ស្ថិតក្នុងក្រុងសៀមរាម ខេត្តសៀមរាប ដើម្បីជួយផ្គត់ផ្គង់ជីវភាពព្រះសង្ឃ និងឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំងប្រាំពីរសណ្តាន ព្រមទាំងឧទ្ទិសកុសលដល់អស់លោកអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ដើម្បីបុព្វហេតុស្នេហា កាពារជាតិមាតុភូមិ ការពារសន្តិភាព សូមលោកទទួលបាននូវកុសលអាន្និស្ឃនេះគ្រប់ៗគ្នា កុំបីអាក់ខានឡើយ។