នារសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:២០នាទ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាណត្តិទី៥ ដែលបន្ទាប់ពីបានប្រកាសសុពលភាព និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនរួច សូមអបអរសាទរ និងឧបត្ថម្ភនូវសម្ភារៈការងាររដ្ឋបាលចាំបាច់មួយចំនួន និងសូមផ្តាំផ្ញើរំលឹកឲ្យប្រុងប្រយ័ត្នជាប់ជានិច្ចបន្តទប់ស្កាត់រលកថ្មីនៃជម្ងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានព្រមៗគ្នា ។