នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាល កោតសរសើរ និងឧបត្ថម្ភលើកទឹកចិត្តមន្ត្រីលេខាធិការដ្ឋានអមគណកម្មការទី៧ ព្រឹទ្ធសភា មន្ត្រីអនាម័យ និងសន្តិសុខដែលបានខិតខំបំពេញការងារយ៉ាងល្អប្រសើរ ហើយក៏បានឆ្លៀតពេលរំលឹកឱ្យបងប្អូនបន្តប្រុងប្រយ័ត្នបន្ថែមទៀតរួមគ្នាគោរព និងអនុវត្តន៍វិធានការប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល គឺ៣ការពារ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា អគារD។