Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បត៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ទាំង១០ ប្រជាពលរដ្ឋ តំណាងសហគមន៍ អង្គការ និងសមាគម សរុបចំនួន៤៣៥នាក់។ អង្គវេទិកាផ្តល់ពត៌មានជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីសមិទ្ធផល បញ្ហាប្រឈម និងការងារអាទិភាព នៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាខណ្ឌផងដែរ ជាពិសេសផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកសំណូមពរ បញ្ហាពាក់ព័ន្ធផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន ជូនអង្គវេទិការដើម្បីស្រាយបំភ្លឺ និងផ្តល់អនុសាសន៍សម្រាប់កែលម្អ លើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែង។ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់អាជ្ញាធរឱ្យបន្តការខិតខំសហការគ្នាសម្របសម្រួលការងារតាមបរិបទថ្មី ការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសបន្តប្រតិបត្តិ ” អភិបាលកិច្ចល្អ ” ដែលជាមធ្យោបាយជំរុញឱ្យជឿទុកចិត្ត និងវឌ្ឍនភាពសង្គម ស្ថិតនៅសាលមហោស្រពចេនឡា ខណ្ឌទួលគោក រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី