នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នា២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញនាំយកនូវទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ (បច្ច័យបួនទឹក ភ្លើង កសាងវត្ត) ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមពុទ្ធានុញ្ញាត នៅវត្តព្រះធាតុ និងវត្តបល្ល័ង្គ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមាន មាតា បិតា និងញាតិ៧សណ្តាន ព្រមទាំងយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា។