នារសៀលថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ និងដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងចាត់ចែងការងារសម្រាប់ខែសីហា ដោយត្រូវយកចិត្តទុកដាក់ស្តារប្រព័ន្ធលូតាមផ្លូវតូចៗ ដើម្បីបញ្ជៀសបានទាន់ពេលការលិចលង់នៅពេលភ្លៀងធ្លាក់ខ្លាំង ទន្ទឹមនោះក៏ត្រូវចុះចាត់ចែងចលនាឲ្យបានជាប់ជាប្រចាំលើកទឹកចិត្ត បងប្អូនកូនក្មួយនៅតាមខ្នងផ្ទះនិមួយៗ បានទៅចាក់វ៉ាក់សាំងដូសជំរុញ បន្តទៀតឲ្យបានគ្រប់ៗគ្នា។