នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ បាននាំយកទ័យវត្ថុ មានអង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ១កេះ ទឹកផ្លែឈើ ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទៀនព្រះវស្សា ១គូ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ឥន្រ្ទាសុខារាម ហៅវត្តគោកប៉ាទ្រី ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកសម្រាប់ឧបត្ថម្ភព្រះសង្ឃធ្វើចង្ហាន់ក្នុងពេលចូលវស្សា តាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ព្រមទាំងដល់អស់លោក បងប្អូនអ្នកស្នេហាជាតិ សូមលោកទទួលបាននូវសេចក្តីសុខ និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។