ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរផែនការរាជធានីភ្នំពេញ
ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024
នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរផែនការរាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅមន្ទីរផែនការរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បាននាំយកសម្ភារៈរួមមាន ម៉ាស់ សាប៊ូ កន្សែងពោះគោ និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។