Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមមន្ត្រីនគរបាល និងប្រជាការពារ ដែលប្រចាំការក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

   ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024

ថ្ងៃព្រហស្បត៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅវេលាម៉ោង១០:៣០នាទី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមមន្ត្រីនគរបាល និងប្រជាការពារ ដែលប្រចាំការក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងដែលកន្លងមកខិតខំរក្សាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងសូមបន្តសកម្មភាពដ៏ល្អប្រពៃនេះតទៅទៀត ព្រមទាំងបានឧបត្ថម្ភនូវអង្ករចំនួន១០០គីឡូក្រាម និងកន្សែងពោះគោ ចំនួន១០កន្សែង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី