នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម នន់ យ៉ៅ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភទឹកត្រចៀកកាំ និងថវិកាមួយចំនួនផងដែរ។