នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកអនុគណៈកម្មការទី៣ “ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច ” នៃមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន (អាយប៉ា-AIPA) បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន និងការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៣ ៕