Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបក្រុមប្រឹក្សាឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 30 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបក្រុមប្រឹក្សាឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ អំពីការអនុវត្តផែនសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត ការរក្សាសន្តិសុខ សណ្តាបធ្នាប់សាធារណៈ បញ្ហាប្រឈម និងវិធានការណោះស្រាយសមស្របជាក់ស្ដែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំក្នុងការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរក្សាសុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដំណើរការដោយរលូន និងគ្មានអំពើហិង្សា។ សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង១៥:០០រសៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី