Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

   ថ្ងៃទី 30 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់ពីស្ថានភាពការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានប្រតិបត្តិនូវតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងប្រសើរ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសក្នុងរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដំណើរការបានដោយរលូន និងគ្មានអំពើហិង្សា។ បន្ថែមលើនោះ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ខែមិថុនា ឆ្នាំ២០២២ ដោយចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង១៥:០០រសៀល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី