នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កា សាមគ្គី និងឆ្លងសមិទ្ធផលស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាម ប្រវែង១២ម៉ែត្រ ដោយចំណាយថវិកា ជាង១០០លានរៀល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ពីសារៈសំខានដែលមិនអាចកាត់ថ្លៃបាន គឺសន្តិភាព ១-មានសន្តិភាព គ្មានអ្នកស្លាប់ដោយការប្រយុទ្ធគ្នា ២-មានសន្តិភាព គ្មានក្មេងកំព្រា និងស្រីមេម៉ាយ ដោយសារសង្រ្គាម ៣-មានសន្តិភាព គ្មានអ្នកពិកាដោយសារសង្គ្រាម ៤-មានសន្តិភាព គ្មានភ្លើងឆេះផ្ផ្ទះ វត្តអារាម ផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ ដោយសារបាញ់គ្នា ឬ ការទម្លាក់គ្រាប់ ឬគ្រាប់ផ្លោង ៥-មានសន្តិភាព គ្មានអ្នករត់ភាសសឹកនៅលើទឹកដីខ្លួនឯង និង ៦-មានសន្តភាព ការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សបានយ៉ាងបរិបូរ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំសហគម និងសុំសូំពរឱ្យលោកតា លោកយាយ បងប្អូន និងព្រះសង្ឃគ្រប់ព្រះអង្គ បន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ជានិច្ច ព្រោះថា ជំងឺកូវីដ-១៩ មិនទាន់សាបរលៀបអស់ពីលើទឹកដីយើង និងលើពិភពលោកនៅឡើយទេ។ នាឱកាសនោះ ឯកឧត្តម បានចូលបច្ច័យរួមចំណែកក្នុងពិធីបុណ្យ ចំនួន ៧.៥០០.០០០រៀលផងដែរ។