នាវេលាម៉ោង១១:៤០នាទី នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សា អំពីផែនការសកម្មភាពការងាររបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នៃព្រឹទ្ធសភា នីតិកាលទី៤ ស្ថិតនៅសាលប្រជុំរបស់គណៈកម្មការ។ ជាលទ្ធផលគណៈកម្មការ បានសម្រេចចុះសិក្សាឈ្វេងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចនៅខេត្តព្រះសីហនុ នាដើមខែកក្កដា ឆ្នាំ២០២២ខាងមុខ និងការចុះបំពេញការងារតាមមណ្ឌលភូមិភាគ ដោយផ្តោតសំខាន់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រឹព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។