Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលស្រុក លោកមេឃុំគ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 17 ខែឧសភា ឆ្នាំ2024

នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលស្រុក លោកមេឃុំគ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សរុបចំនួន៤៨នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ អំពីស្ថានភាពទូទៅរបស់ស្រុក។ ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរស្រុករួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចកាដែលសម្រេចបាននាពេលកន្លងមក និងបន្តការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងជំរុញប្រជាពលរដ្ឋទៅចូឡរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ សូមឱ្យមានការប្រុងប្រយ័ត្ន ការពារដោយខិតខំអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជាប្រចាំ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៧ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី