នៅរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងរៀបចំពិធីពិសារអាហារសាមគ្គីជូនដល់គណៈប្រតិភូក្រុមមិត្តអន្តរសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា នៅលើទូកទេសចរណ៍ គយគន់ទេសភាពតាមដងទន្លេចតុមុខ រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម Vincent Eblé ដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖នាយកដ្ឋានព័ត៌មាន