នាថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយលោក សូ ជា អនុប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អញ្ចើញចុះសួរសុខទុក្ខដល់ផ្ទះលោក ផុន សារ៉ន សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងសម្រាកតាមវេជ្ជបញ្ជាព្យាបាលជម្ងឺរលាកក្រពះ។ នាឱកាសនោះ បានជួយឧបត្ថម្ភសម្រាលការថែទាំសុខភាពជូនរួមមាន ៖ -អង្ករ ២០គីឡូក្រាម -កន្សែងពោះគោមួយ -សាប៊ូ៤ដុំ និង -ថវិកាចូលរួមគ្នា ចំនួន៦០០ ០០០រៀល។ និងសូមជូពរលោក ផុន សារ៉ាន បានជាសះស្បើយ មានសុខភាពល្អឡើងវិញ។