នាព្រឹកថ្ងៃអង្គារ៍ ទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានប្រគល់សម្ភារៈមួយចំនួននិងសារុង ចំនួន២០០ ជូនដល់លោក លឿង សុភក្តិ អភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ដើម្បីយកប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជាក់ស្តែង ពិធីខាងលើប្រារព្ធធ្វើនៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។