Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី ជាមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 6 ខែឧសភា ឆ្នាំ2024

នារសៀលថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី ជាមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៌ និងដោះស្រាយសំណូមពរនានា ជូនប្រជាពលរដ្ឋ លើការងារការពារសន្តិសុខ សណ្តាប់ ការងារសេវាប្រមូលទុកដាក់ដឹកជញ្ជូនសំរាម ការងារភ្លើងបំភ្លឺតាមច្រកផ្លូវក្នុងភូមិ ហើយត្រូវយកចិត្តទុកដាក់ចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋលើកទឹកចិត្ត បន្តគោរព និងអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងដូសជម្រុញបង្គ្រប់ឲ្យបានជាប់ជាប្រចាំ។ ក្នុងឱកាសនោះ ឯកត្តមក៏បានបន្តឧបត្ថម្ភថវិកាជូនសមាគមថែទាំ និងការពារសុខភាពមនុស្សចាស់ប្រចាំខែយ៉ាងទៀងទាត់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី